ព្រះត្រៃបិដក ភាគ ០៥

ដល់​សិក្ខមានា​មានឈ្មោះ​នេះ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​សិក្ខមានា​មានឈ្មោះ​នេះ​ហើយ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​សិក្ខមានា​នោះ​ ​ត្រូវ​ភិក្ខុនី​បង្គាប់​ថា​ ​នាង​ចូរ​ថា​យ៉ាងនេះ​ ​ហើយ​បញ្ចេញ​វចីភេទ​ថា​ ​ខ្ញុំ​សូម​សមាទាន​នូវ​បា​ណា​តិ​បា​តា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​(​ដាច់​)​ ​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​អទិន្នា​ទានា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​ ​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​អ​ព្រហ្មចរិយា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​ ​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​មុសា​វា​ទា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​ ​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​ ​អស់​ពីរ​ឆ្នាំ​ ​ខ្ញុំ​សូម​សមាទាន​នូវ​វិកាល​ភោជនា​វេរមណី​ ​ជាស​មា​ទាន​មិន​កន្លង​ ​អស់​ពីរ​ឆ្នាំ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​យ៉ាងហ្នឹង​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636791310574295031
ទៅកាន់ទំព័រ៖