ព្រះត្រៃបិដក ភាគ ០៥

 [​៣៨១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​មាន​វស្សា​ខ្វះ​ពី១២ឆ្នាំ​ ​គឺ​ស្រី​ដែល​មាន​ឆ្នាំ​មិនទាន់​ដល់១២​។​ ​ដែល​ហៅថា​ ​ស្រី​គិហិ​គតា​ ​សំដៅយក​ស្រី​ដែល​ល្មមទៅ​កាន់​បុរស​ដទៃ​បាន​ ​(​គឺ​ស្រី​ល្មម​មាន​ប្តី​បាន​)​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៣៨២​]​ ​ស្រី​គិហិ​គតា​មាន​វស្សា​មិន​គ្រប់១២ឆ្នាំ​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​វស្សា​មិន​គ្រប់១២ឆ្នាំ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ស្រី​គិហិ​គតា​មាន​វស្សា​មិន​គ្រប់១២ឆ្នាំ​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​គិហិ​គតា​មាន​វស្សា​មិន​គ្រប់១២ឆ្នាំ​ ​ភិក្ខុនី​សំគាល់​ថា​ ​គ្រប់​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​មិន​ត្រូវអាបត្តិ​។​ ​ស្រី​គិហិ​គតា​មាន​វស្សា១២បរិបូណ៌​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​វស្សា​មិន​គ្រប់១២​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636791313994269080
ទៅកាន់ទំព័រ៖