ព្រះត្រៃបិដក ភាគ ០៥
នឹងការចាប់សំពត់ដែលស្លៀកក្តី ដែលដណ្តប់ក្តី ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ឈរជាមួយក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ចរចាជាមួយក្តី គឺភិក្ខុនីឈរក្នុងហត្ថបាសប្រុស ហើយចរចារជាមួយ ប្រយោជន៍នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ទៅកាន់ទីសង្កេត គឺភិក្ខុនីដែលប្រុសនិយាយថា លោកចូរមកកាន់ទីឱកាសឈ្មោះនេះដូច្នេះ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ហើយក៏ទៅ ត្រូវអាបត្តិទុក្កដ គ្រប់ៗជំហាន លុះចូលទៅដល់ហត្ថបាសប្រុសហើយ ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ត្រេកអរនឹងប្រុសដើរចូលមកជិតក្តី គឺភិក្ខុនីត្រេកអរនឹងប្រុសដើរចូលមកជិត ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិទុក្កដ លុះដើរចូលមកដល់ហត្ថបាសកាលណា ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ចូលទៅកាន់ទីកំបាំងក្តី គឺភិក្ខុនីគ្រាន់តែចូលទៅកាន់ទីឱកាសដ៏បិទបាំងដោយរបស់ណាមួយ ប្រយោជន៍ដល់ការសេពអសទ្ធម្មនុ៎ះ ក៏ត្រូវអាបត្តិថុល្លច្ច័យ។ ពាក្យថា ពិចារណាកាយ ប្រយោជន៍
ID: 636791001971170519
ទៅកាន់ទំព័រ៖