ព្រះត្រៃបិដក ភាគ ០៥

ទុក្កដ​។​ ​ស្រី​គិហិ​គតា​មាន​វស្សា​ពេញ១២ឆ្នាំ​ហើយ​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​គិហិ​គតា​មាន​វស្សា​ពេញ១២ឆ្នាំ​ហើយ​ ​ភិក្ខុនី​ក៏​សំគាល់​ថា​ ​បរិបូណ៌​ហើយ​ ​មិន​ត្រូវអាបត្តិ​។​
 ​[​៣៨៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ស្រី​គិហិ​គតា​មាន​វស្សា​ខ្វះ​ពី១២ឆ្នាំ​ ​តែ​ភិក្ខុនី​សំគាល់​ថា​គ្រប់១២ឆ្នាំ​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ស្រី​គិហិ​គតា​មាន​វស្សា​ពេញ១២ឆ្នាំ​ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​ពេញ​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៦​


 ​[​៣៨៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​ពេញ១២ឆ្នាំ​ហើយ​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​។​ ​ភិក្ខុនី​បួស​ថ្មី​ទាំងឡាយ​នោះ​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មិនដឹង​កិច្ច​គួរ​ ​ឬកិច្ច​មិន​គួរ​។​ ​ភិក្ខុនី​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636791314454177889
ទៅកាន់ទំព័រ៖