ព្រះត្រៃបិដក ភាគ ០៥

តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ឆ្នាំ​ហើយ​ ​(​តែ​)​ ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ឆ្នាំ​ហើយ​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ឆ្នាំ​ហើយ​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ភិក្ខុនី​សង្ឃ​)​ ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​ស្រី​គិហិ​គតា​ដែល​មាន​ឆ្នាំ​គ្រប់១២ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​សិក្ខាសម្មតិ​នោះ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​គឺ​ស្រី​គិហិ​គតា​ ​ដែល​មាន​ឆ្នាំ១២បរិបូណ៌​ហើយ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុនី​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636791314763400434
ទៅកាន់ទំព័រ៖