ព្រះត្រៃបិដក ភាគ ០៥

នឹង​សង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​មានឈ្មោះ​នេះ​ ​ជា​គិហិ​គតា​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​មាន​វស្សា១២បរិបូណ៌​ហើយ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​សិក្ខាសម្មតិ​នោះ​ ​ត្រូវ​គិហិ​គតា​នោះ​សូម​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​អស់​វារៈ​គំរប់​បីដង​ផង​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​គិហិ​គតា​នេះ​ ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​មាន​វស្សា១២បរិបូណ៌​ហើយ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​។​ ​បើ​សិក្ខាសម្មតិ​កម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរឲ្យ​សិក្ខាសម្មតិ​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​គិហិ​គតា​ ​មានឈ្មោះ​នេះ​ ​ដែល​មាន​វស្សា១២បរិបូណ៌​ហើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​គិហិ​គតា​នេះ​ ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​មានឈ្មោះ​នេះ​ ​មាន​វស្សា១២បរិបូណ៌​ហើយ​ ​សូម​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​នឹង​សង្ឃ​ ​ឥឡូវ​សង្ឃ​ឲ្យ​សិក្ខាសម្មតិ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​ស្រី​គិហិ​គតា​ឈ្មោះ​នេះ​ ​មាន​វស្សា១២បរិបូណ៌​ហើយ​។​ ​ការ​ឲ្យ​សិក្ខាសម្មតិ​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ដល់​ស្រី​គិហិ​គតា​ ​មានឈ្មោះ​នេះ​ ​ដែល​មាន​វស្សា​គ្រប់១២ហើយ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636791315028756900
ទៅកាន់ទំព័រ៖