ព្រះត្រៃបិដក ភាគ ០៥
[៣៨៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា ដែលមានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅតាមប្រុសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី (ឬ) សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើក (ដាច់)ក្តី នៃស្រីគិហិគតាណា ស្រីគិហិគតានោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៣៨៦] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌
ID: 636791315754676178
ទៅកាន់ទំព័រ៖