ព្រះត្រៃបិដក ភាគ ០៥

ទាំងឡាយ​នោះ​បាន​ឆ្លើយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​យើងខ្ញុំ​មិនមែន​ជា​សិក្ខមានា​ទេ​ ​យើងខ្ញុំ​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​ឲ្យសោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ ​ស្រី​គិហិ​គតា​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ ​ស្រី​គិហិ​គតា​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​ឲ្យ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​ៗវុ​ដ្ឋាន​សម្មតិ​ ​ដល់​ស្រី​គិហិ​គតា​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636791316454191407
ទៅកាន់ទំព័រ៖