ព្រះត្រៃបិដក ភាគ ០៥
ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ ឯវុដ្ឋានសម្មតិ ស្រីគិហិគតានោះ ត្រូវសូមអស់វារៈពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះមានឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះ មាន
ID: 636791320564666637
ទៅកាន់ទំព័រ៖