ព្រះត្រៃបិដក ភាគ ០៥

ដល់​អសទ្ធម្ម​នោះ​ក្តី​ ​គឺ​ភិក្ខុនី​ឈរ​ក្នុង​ហត្ថបាស​ប្រុស​ ​ហើយ​ពិចារណា​រាងកាយ​ ​ប្រយោជន៍​ដល់​ការ​សេព​អសទ្ធម្ម​នុ៎ះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​ភិក្ខុនី​នេះឯង​ ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុ​នី​មុន​ៗ​។​ ​ពាក្យ​ថា​ ​ត្រូវអាបត្តិ​បារាជិក​ ​សេចក្តី​ថា​ ​ដើមត្នោត​ដែល​កំបុត​ចុង​ ​មិន​គួរ​ដុះឡើង​ទៀត​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ភិក្ខុនី​ដែ​លញុំាង​វត្ថុជា​គំរប់៨ឲ្យ​ពេញ​ ​ក៏​មិនមែន​ជាស​មណី​ ​មិនមែន​ជា​ធីតា​របស់​ព្រះពុទ្ធ​ជា​សក្យត្រកូល​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ ​(​ជា​អ្នក​ចាលចាញ់​)​។​ ​ពាក្យ​ថា​ ​រក​សំវាស​គ្មាន​ ​គឺ​ដែល​ហៅថា​ ​សំវាស​ ​គឺ​បាន​ដល់​កម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​សេចក្តី​សិក្សា​ស្មើគ្នា​ ​នេះ​ឈ្មោះថា​ ​សំវាស​ ​សំវាស​នោះ​មិន​មាន​ជាមួយនឹង​ភិក្ខុនី​នោះ​ទេ​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​ភិក្ខុនី​នោះ​ជា​ស្រី​មិន​មាន​សំវាស​។​
 [​២៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​មិន​ក្លែង​ឲ្យ​កន្លង១​ ​ភិក្ខុនី​មិន​មានសតិ១​ ​ភិក្ខុនី​មិនដឹង​ខ្លួន១​ ​ភិក្ខុនី​មិន​ត្រេកអរ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​មានចិត្ត​រវើរវាយ១​ ​ភិក្ខុនី​ដែល​វេទនា​គ្រប​សង្កត់១​ ​ភិក្ខុនី​ជាដើម​បញ្ញត្តិ១​។​

​បារាជិក​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636791002423876412
ទៅកាន់ទំព័រ៖