ព្រះត្រៃបិដក ភាគ ០៥
កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៨
[៣៩២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបានបង្រៀនខ្លួនឯង មិនឲ្យអ្នកដទៃបង្រៀនអស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយនោះល្ងង់ មិនឆ្លាស មិនស្គាល់កិច្ចគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនគួរបើនឹងឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី
ID: 636791322428697918
ទៅកាន់ទំព័រ៖