ព្រះត្រៃបិដក ភាគ ០៥

ប្រៀនប្រដៅ​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ឲ្យ​គេ​បង្រៀន​ ​គឺ​មិន​បង្គាប់​អ្នកដទៃ​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​បង្រៀន​ខ្លួនឯង​ ​មិន​ឲ្យ​គេ​បង្រៀន​ ​អស់​ពីរ​ឆ្នាំ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​គ្នា​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​ភ័យ​ធំ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​

​គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី៩​


 ​[​៣៩៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​តាម​បម្រើ​ភិក្ខុនី​ជា​បវត្តិ​នី​ ​(​ឧបជ្ឈាយ៍​)​ ​ដែល​បំបួស​ខ្លួន​អស់​ពីរ​ឆ្នាំ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ស្គាល់​ការគួរ​ ​ឬមិន​គួរ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិន​តាម​បម្រើ​ភិក្ខុនី​ជា​បវត្តិ​នី​ដែល​បំបួស​ខ្លួន​អស់​ពីរ​ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​តាម​បម្រើ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636791323234459335
ទៅកាន់ទំព័រ៖