ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ ​ជា​បវត្តិ​នី​ ​ដែល​បំបួស​ខ្លួន​អស់​ពីរ​ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​មិន​បម្រើ​ភិក្ខុនី​ជា​បវត្តិ​នី​ ​ដែល​បំបួស​ខ្លួន​អស់​ពីរ​ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​តាម​បម្រើ​ភិក្ខុនី​ជា​បវត្តិ​នី​ ​ដែល​បំបួស​ខ្លួន​អស់​ពីរ​វស្សា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​បំបួស​ខ្លួន​ ​គឺ​ឲ្យ​ឧបសម្បទា​ដល់​ខ្លួន​។​ ​ដែល​ហៅថា​ ​ភិក្ខុនី​ជា​បវត្តិ​នី​ ​សំដៅយក​ភិក្ខុនី​ជា​ឧបជ្ឈាយ៍​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​ពាក្យ​ថា​ ​មិន​តាម​បម្រើ​ ​គឺ​មិន​បម្រើ​ដោយខ្លួនឯង​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​តាម​បម្រើ​អស់​ពីរ​ឆ្នាំ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៩៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ឧបជ្ឈាយ៍​ល្ងង់១​ ​ឧបជ្ឈាយ៍​មិន​មានខ្មាស១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636791323646778059
ទៅកាន់ទំព័រ៖