ព្រះត្រៃបិដក ភាគ ០៥
កុមារីភូតវគ្គ សិក្ខាបទទី១
[៤០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់កុមារីភូតា (សាមណេរី) ដែលមានអាយុមិនគ្រប់២០ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះ ជាអ្នកអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក និងសម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ មានជាតិជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលគេនិយាយមិនគាប់ចិត្ត មានមកមិនល្អ នឹងវេទនាដែលប្រជុំក្នុងសរីរកើតឡើងជាទុក្ខដ៏ក្លៀវក្លា រឹងក្រហល់ក្រហាយ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់កុមារីភូតា ដែលមានអាយុមិនគ្រប់២០ឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់កុមារីភូតា ដែលមានអាយុខ្វះពី២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី
ID: 636791324825254132
ទៅកាន់ទំព័រ៖