ព្រះត្រៃបិដក ភាគ ០៥

ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​ដែល​មាន​វស្សា​ខ្វះ​ពី២០ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ជាតិ​កុមារី​ភូតា​ ​មាន​វស្សា​ខ្វះ​ពី២០​ ​ជា​អ្នក​មិន​អត់ទ្រាំ​នូវ​ត្រជាក់​និង​ក្តៅ​។​បេ​។​ ​មាន​ជាតិ​ជា​អ្នក​មិន​អត់ទ្រាំ​នូវ​ទុក្ខវេទនា​ ​ជាទី​នាំ​បង់​នូវ​ជីវិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​កុមារី​ភូតា​ ​មាន​ឆ្នាំ២០​ ​ទើប​អត់ទ្រាំ​នូវ​ត្រជាក់​ ​ក្តៅ​។​បេ​។​ ​មាន​ជាតិ​ជា​អ្នក​អត់ទ្រាំ​នូវ​ទុក្ខវេទនា​ ​ជាទី​នាំ​បង់​នូវ​ជីវិត​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤០២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​កុមារី​ភូតា​ ​មាន​ឆ្នាំ​មិនដល់២០​ ​ឈ្មោះថា​ ​មាន​ឆ្នាំ​ខ្វះ​ពី២០​។​ ​ដែល​ហៅថា​ ​កុមារី​ភូតា​ ​សំដៅយក​សាមណេរី​។​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636791325151958708
ទៅកាន់ទំព័រ៖