ព្រះត្រៃបិដក ភាគ ០៥

ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤០៣​]​ ​សាមណេរី​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សាមណេរី​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សាមណេរី​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ភិក្ខុនី​សំគាល់​ថា​ ​គ្រប់​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​មិន​ត្រូវអាបត្តិ​។​ ​សាមណេរី​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​ភិក្ខុនី​សំគាល់​ថា​ ​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សាមណេរី​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សាមណេរី​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​ភិក្ខុនី​ក៏​សំគាល់​ថា​ ​គ្រប់ហើយ​ ​មិន​ត្រូវអាបត្តិ​។​
 [​៤០៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​សាមណេរី​មាន​ឆ្នាំ​ខ្វះ​ពី២០​ ​(​តែ​)​ភិក្ខុនី​សំគាល់​ថា​គ្រប់ហើយ​ ​ក៏​ឲ្យ​ឧបសម្បទា១​ ​សាមណេរី​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​ភិក្ខុនី​ក៏​សំគាល់​ថា​គ្រប់២០​ ​ហើយ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636791325576641457
ទៅកាន់ទំព័រ៖