ព្រះត្រៃបិដក ភាគ ០៥

កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​៤០៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ ​កុមារី​ភូតា​ ​(​សាមណេរី​)​ ​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​(​តែ​)​ ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​។​ ​ភិក្ខុនី​បួស​ថ្មី​ទាំងនោះ​ ​នៅ​ល្ងង់​ ​មិន​ឆ្លាស​ ​មិន​ស្គាល់​ការគួរ​ ​ឬមិន​គួរ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​ដែល​មាន​វស្សា​គ្រប់២០ហើយ​ ​(​តែ​)​ ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​មាន​វស្សា​គ្រប់២០ហើយ​ ​តែ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 636791325918292057
ទៅកាន់ទំព័រ៖