ព្រះត្រៃបិដក ភាគ ០៥
អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ ៗនូវសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា ដែលមានឆ្នាំ១៨។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺកុមារីភូតា មានឆ្នាំ១៨នោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាកុមារីភូតា មានឆ្នាំ១៨ របស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំនឹងសង្ឃ។ កុមារីភូតានោះ ត្រូវសូមសិក្ខាសម្មតិនោះអស់វារៈពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតានេះ ឈ្មោះនេះ មានឆ្នាំ១៨ របស់លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ សូមសង្ឃឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់កុមារីភូតា
ID: 636791326187236530
ទៅកាន់ទំព័រ៖