ព្រះត្រៃបិដក ភាគ ០៥

ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​។​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤០៧​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៤០៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ឲ្យ​ឧបសម្បទា​ដល់​ ​កុមារី​ភូតា​មាន​ឆ្នាំ​គ្រប់២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ធ្វើកន្លង​មុន​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636791327200588317
ទៅកាន់ទំព័រ៖