ព្រះត្រៃបិដក ភាគ ០៥
កុមារីភូតវគ្គ សិក្ខាបទទី៣
[៤០៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ កុមារីភូតា មានឆ្នាំគ្រប់២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងហើយ (តែ) សង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ បាននិយាយយ៉ាងនេះថា នែពួកសិក្ខមានា នាងទាំងឡាយចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក យើងត្រូវការដោយរបស់នេះ នាងទាំងឡាយចូរធ្វើរបស់នេះឲ្យជាកប្បិយ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះបាននិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំមិនមែនជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនីទេតើ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ កុមារីភូតាមានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មតសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់កុមារីភូតាមានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាប
ID: 636791327614467044
ទៅកាន់ទំព័រ៖