ព្រះត្រៃបិដក ភាគ ០៥

ទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ ​កុមារី​ភូតា​មាន​អាយុ​ពេញ២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​(​តែ​)​សង្ឃ​មិនបាន​សន្មត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុនី​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​ ​កុមារី​ភូតា​មាន​ឆ្នាំ​ពេញ២០ហើយ​ ​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​វុ​ដ្ឋាន​សម្មតិ​នោះ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​គឺ​កុមារី​ភូតា​មាន​ឆ្នាំ​ពេញ២០ហើយ​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​បាទា​ភិក្ខុនី​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​មានឈ្មោះ​នេះ​ ​ជា​កុមារី​ភូតា​របស់​លោកម្ចាស់​ឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​វុ​ដ្ឋាន​សម្មតិ​នោះ​ ​ត្រូវ​កុមារី​ភូតា​នោះ​ ​សូម​អស់​វារៈ​ពីរ​ដង​ផង​ ​ត្រូវ​សូម​អស់​វារៈ​បីដង​ផង​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​លោកម្ចាស់​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636791327917751578
ទៅកាន់ទំព័រ៖