ព្រះត្រៃបិដក ភាគ ០៥

សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កុមារី​ភូតា​នេះ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​ឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​បើ​វុ​ដ្ឋាន​សម្មតិកម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​ត្រូវ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​កុមារី​ភូតា​ ​មានឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កុមារី​ភូតា​ ​មានឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​ឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​ឥឡូវ​ ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​កុមារី​ភូតា​ ​មានឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​កុមារី​ភូតា​ ​មានឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​កុមារី​ភូតា​ ​មានឈ្មោះ​នេះ​ ​មាន​ឆ្នាំ​ពេញ២០ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636791328220558111
ទៅកាន់ទំព័រ៖