ព្រះត្រៃបិដក ភាគ ០៥
សីមាក្តី ត្រូវអាបត្តិទុក្កដ។ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៤១១] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៤១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
ID: 636791328877651266
ទៅកាន់ទំព័រ៖