ព្រះត្រៃបិដក ភាគ ០៥

​សត្ត​រស​កណ្ឌ​


​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​អាបត្តិ​សង្ឃាទិសេស​ទាំង១៧នេះឯង​ ​តែង​មកកាន់​ឧទ្ទេស​។​

​សង្ឃាទិសេស​ទី១​

 [​៣១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ម្នាក់​ប្រគេន​ឃ្លាំង​ ​(​រោង​ដាក់​របស់​)​ ​ដល់​ភិក្ខុនី​សង្ឃ​ ​ហើយ​ធ្វើ​មរណកាល​ទៅ​។​ ​ឧបាសក​នោះ​មានកូន​ពីរ​នាក់​ ​ម្នាក់​មិន​មាន​សទ្ធា​មិន​ជ្រះថ្លា​ ​ម្នាក់​មាន​សទ្ធា​ជ្រះថ្លា​។​ ​កូន​ទាំងពីរ​នាក់​នោះ​យក​សម្បត្តិ​ដែល​ជា​របស់​បិតា​មក​ចែក​គ្នា​។​ ​ឯ​បុរស​ដែល​គ្មាន​សទ្ធា​ ​គ្មាន​ជ្រះថ្លា​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​ថា​ ​ឃ្លាំង​របស់​យើង​មាន​ ​យើង​នឹង​ចែក​នូវ​ឃ្លាំង​នោះ​។​ ​កាលបើ​បុរស​ដែល​ឥត​សទ្ធា​ឥត​ជ្រះថ្លា​នោះ​និយាយ​យ៉ាងនេះ​ហើយ​ ​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ដែល​មិន​មាន​សទ្ធា​មិន​ជ្រះថ្លា​នោះ​ថា​ ​អ្នក​ម្ចាស់​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ឃ្លាំង​នោះ​បិតា​យើង​ប្រគេន​ដល់​ភិក្ខុនី​សង្ឃ​ទៅ​ហើយ​។​ ​បុរស​ដែល​មិន​មាន​សទ្ធា​មិន​ជ្រះថ្លា​និយាយ​ពាក្យ​នេះ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636791003241313167
ទៅកាន់ទំព័រ៖