ព្រះត្រៃបិដក ភាគ ០៥
មិនឆ្លាស មិនដឹងការគួរ ឬមិនគួរ។ ពួកភិក្ខុនីជាសទ្ធិវិហារិនី ក៏ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ (ដូចគ្នាដែរ)។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២ហើយ (តែ) សង្ឃមិនទាន់បានសន្មត មិនសមបើនឹងឲ្យឧបសម្បទាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២ហើយ សង្ឃមិនបានសន្មត ហើយឲ្យឧបសម្បទា ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មានវស្សាពេញ១២ហើយ (តែ) សង្ឃមិនបានសន្មត មិនគួរនឹងឲ្យឧបសម្បទាទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃឲ្យវុដ្ឋាបនសម្មតិដល់ភិក្ខុនីដែលមានវស្សាពេញ១២ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋាបនសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺភិក្ខុនីដែលមានវស្សាពេញ១២ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុនីដែលចាស់ៗ
ID: 636791331267483475
ទៅកាន់ទំព័រ៖