ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ ​មានឈ្មោះ​នេះ​ ​មាន​វស្សា​ពេញ១២ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​សង្ឃ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ ​ដល់​ភិក្ខុនី​ ​ឈ្មោះ​នេះ​ ​មាន​វស្សា​ពេញ១២ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ ​ដល់​ភិក្ខុនី​ឈ្មោះ​នេះ​ ​មាន​វស្សា​ពេញ១២ហើយ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​គប្បី​និយាយឡើង​។​ ​សង្ឃ​បាន​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​ ​ដល់​ភិក្ខុនី​ ​ឈ្មោះ​នេះ​ ​មាន​វស្សា​ពេញ១២ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋា​បន​សម្មតិ​នោះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ដោយ​បរិយាយ​ជាច្រើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​វស្សា១២បរិបូណ៌​ហើយ​ ​សង្ឃ​មិនបាន​សន្មត​ ​(​ហើយ​ឲ្យ​ឧបសម្បទា​)​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤១៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​ ​មាន​វស្សា​ដល់១២ហើយ​ ​ឈ្មោះថា​ ​មាន​វស្សា១២បរិបូណ៌​ហើយ​។​ ​ភិក្ខុនី​ដែល​សង្ឃ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636791331956254687
ទៅកាន់ទំព័រ៖