ព្រះត្រៃបិដក ភាគ ០៥

ដើម្បីឲ្យ​បាន​ឧបសម្បទា​។​ ​ទើប​សិក្ខមានា​នោះ​ ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិន​គួរបើ​នឹង​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ដូច្នេះ​ ​ហើយ​មិន​ឲ្យ​សិក្ខមានា​នោះ​បាន​ឧបសម្បទា​ ​នឹង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​និយាយ​នឹង​សិក្ខមានា​ដូច្នេះ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ហើយ​មិន​ឲ្យ​សិក្ខមានា​នោះ​បាន​ឧបសម្បទា​ ​ទាំង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​និយាយ​នឹង​សិក្ខមានា​ដូច្នេះ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ហើយ​មិនបាន​ឲ្យ​ឧបសម្បទា​ ​និង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636791333641927653
ទៅកាន់ទំព័រ៖