ព្រះត្រៃបិដក ភាគ ០៥

។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​និយាយ​នឹង​សិក្ខមានា​ដូច្នេះ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​ដល់​គ្រាក្រោយ​ ​ភិក្ខុនី​នោះ​មិន​មាន​សេចក្តី​អន្តរាយ​ ​ហើយ​មិន​ឲ្យ​ ​(​សិក្ខមានា​នោះ​)​ ​បាន​ឧបសម្បទា​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤២៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ស្រី​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​អស់ពី​ឆ្នាំ​ហើយ​ ​ឈ្មោះថា​សិក្ខមានា​។​ ​ពាក្យ​ថា​ ​នែនាង​ម្ចាស់​ ​បើ​នាង​នឹង​ឲ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឲ្យ​នាង​បាន​ឧបសម្បទា​ ​ដោយ​អាការ​យ៉ាងនេះ​ ​សេចក្តី​ថា​ ​យើង​នឹង​បំបួស​នាង​ជា​ភិក្ខុនី​ ​ដោយ​អាការ​យ៉ាងនេះ​។​ ​ពាក្យ​ថា​ ​ដល់​គ្រាក្រោយ​ ​ភិក្ខុនី​នោះ​មិន​មាន​សេចក្តី​អន្តរាយ​ ​គឺ​កាលបើ​មិន​មាន​សេចក្តី​អន្តរាយ​។​ ​ពាក្យ​ថា​ ​មិន​ឲ្យ​សិក្ខមានា​នោះ​បាន​ឧបសម្បទា​ ​គឺ​មិន​បំបួស​ ​(​សិក្ខមានា​នោះ​)​ ​ជា​ភិក្ខុនី​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​បាន​ឧបសម្បទា​ ​គឺ​មិន​បង្គាប់​ភិក្ខុនី​ដទៃ​។​ ​ភិក្ខុនី​នោះ​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​ឲ្យបាន​ឧបសម្បទា​ ​នឹង​មិន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដើម្បីឲ្យ​គេ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636791334019000316
ទៅកាន់ទំព័រ៖