ព្រះត្រៃបិដក ភាគ ០៥
នឹងបុរសដែលមានសទ្ធាជ្រះថ្លានោះអស់វារៈពីរដងថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ ទើបបុរសដែលមានសទ្ធាជ្រះថ្លានោះបាននិយាយពាក្យនេះនឹងបុរសដែលគ្មានសទ្ធាមិនជ្រះថ្លានោះថា អ្នកម្ចាស់កុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនោះបិតាយើងប្រគេនដល់ភិក្ខុនីសង្ឃហើយ។ បុរសដែលគ្មានសទ្ធាឥតជ្រះថ្លានោះ បាននិយាយពាក្យនេះនឹងបុរសដែលមានសទ្ធាជ្រះថ្លានោះអស់វារៈគំរប់បីដងផងថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ លំដាប់នោះ បុរសដែលមានសទ្ធាជ្រះថ្លាក៏គិតថា បើឃ្លាំងនឹងបានមកអញ អញនឹងប្រគេនភិក្ខុនីសង្ឃ ហើយក៏បាននិយាយពាក្យនេះនឹងបុរសដែលមិនមានសទ្ធាមិនជ្រះថ្លានោះថា យើងចែកគ្នាចុះ។ ឯឃ្លាំងនោះ កាលដែលអ្នកទាំងពីរនាក់នោះចែកគ្នា ក៏បានទៅលើកូនដែលមិនមានសទ្ធាមិនជ្រះថ្លានោះ។ ទើបកូនដែលឥតសទ្ធា ឥតជ្រះថ្លានោះចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកទាំងឡាយចូរចេញទៅ ឃ្លាំងជារបស់យើងទេ។ កាលបើបុរសដែលគ្មានសទ្ធាគ្មានជ្រះថ្លានោះនិយាយយ៉ាងនេះហើយ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងបុរសនោះថា នែអ្នកម្ចាស់ អ្នកកុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនេះ បិតារបស់អ្នកប្រគេនដល់ភិក្ខុនីសង្ឃហើយតើ។ ជនទាំងពីរនោះសួរមហាមាត្យជាចៅក្រមថា ឃ្លាំងនោះគេបានប្រគេនភិក្ខុនី
ID: 636791003678988201
ទៅកាន់ទំព័រ៖