ព្រះត្រៃបិដក ភាគ ០៥
[៤២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ កាលបើមានសេចក្តីអន្តរាយ ភិក្ខុនីស្វែងរក (ភិក្ខុនីដទៃ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី៨
[៤២៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សិក្ខមានា១រូប ចូលទៅរកថុល្លនន្ទាភិក្ខុនី ហើយសូមឧបសម្បទា។ ថុល្លនន្ទាភិក្ខុនី និយាយនឹងសិក្ខមានានោះថា នែនាងម្ចាស់ បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា ដោយអាការយ៉ាងនេះ ហើយមិនឲ្យឧបសម្បទា មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីឲ្យបានឧបសម្បទាសោះ។ ទើបសិក្ខមានានោះ ប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងនិយាយនឹងសិក្ខមានាថា នែនាង បើនាងនឹងតាមបម្រើយើងអស់ពីរឆ្នាំ យើងនឹងឲ្យនាងបានឧបសម្បទា
ID: 636791334422115025
ទៅកាន់ទំព័រ៖