ព្រះត្រៃបិដក ភាគ ០៥
កុមារីភូតវគ្គ សិក្ខាបទទី៩
[៤២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យសិក្ខមានាឈ្មោះចណ្ឌកាលី ជាស្រីច្រឡូកច្រឡំដោយបុរស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក (ដល់បុរសដទៃ) ឲ្យបានឧបសម្បទា។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនគួរបើនឹងឲ្យចណ្ឌកាលីសិក្ខមានា ដែលច្រឡូកច្រឡំនឹងប្រុស ច្រឡូកច្រឡំនឹងក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្បទាសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យចណ្ឌកាលីសិក្ខមានា ដែលជាស្រីច្រឡូកច្រឡំដោយប្រុស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបានឧបសម្ប ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងឲ្យចណ្ឌកាលីសិក្ខមានា ដែលជាស្រីច្រឡូកច្រឡំដោយប្រុស ច្រឡូកច្រឡំដោយក្មេងប្រុស ជាស្រីកាច ជាស្រីបណ្តាលសេចក្តីសោក ឲ្យបាន
ID: 636791335396366737
ទៅកាន់ទំព័រ៖