ព្រះត្រៃបិដក ភាគ ០៥
ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។
[៤៣១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុនីកាលមិនដឹង ឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី១០
[៤៣២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យសិក្ខមានាដែលមាតាបិតាផង ស្វាមីផង មិនទាន់អនុញ្ញាតឲ្យឧបសម្បទា។ មាតាបិតាផង ស្វាមីផង ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យសិក្ខមានាដែលយើងមិនទាន់អនុញ្ញាត បានឧបសម្បទាសោះ។ ភិក្ខុនីទាំងឡាយបានឮមាតាបិតាផង ស្វាមីផង កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណា មានសេចក្តី
ID: 636791336200266151
ទៅកាន់ទំព័រ៖