ព្រះត្រៃបិដក ភាគ ០៥

ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ឲ្យ​សិក្ខមានា​ ​ដែល​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​មិនបាន​អនុញ្ញាត​ ​បាន​ឧបសម្បទា​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​សិក្ខមានា​ ​ដែល​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​មិនទាន់​អនុញ្ញាត​ ​បាន​ឧបសម្បទា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​ឲ្យ​សិក្ខមានា​ ​ដែល​មាតាបិតា​ផង​ ​ស្វាមី​ផង​ ​មិនបាន​អនុញ្ញាត​ ​បាន​ឧបសម្បទា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ញុំា​សិក្ខមានា​ ​ដែល​មាតាបិតា​ក្តី​ ​ស្វាមី​ក្តី​ ​មិនទាន់​អនុញ្ញាត​ ​ឲ្យ​ឧបសម្បទា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៣៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ជន​ដែល​ឈ្មោះថា​ ​មាតាបិតា​ ​សំដៅយក​ជន​ដែ​លញុំាង​កូន​ឲ្យ​កើត​។​ ​បុរស​ណា​ហួងហែង​រក្សា​នូវ​ស្រី​ ​បុរស​នោះ​ឈ្មោះថា​ស្វាមី​។​ ​ពាក្យ​ថា​ ​មិន​អនុញ្ញាត​ ​គឺ​មិនបាន​យល់ព្រម​។​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636791336626634901
ទៅកាន់ទំព័រ៖