ព្រះត្រៃបិដក ភាគ ០៥
ស្រីដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីឆ្នាំ ឈ្មោះថាសិក្ខមានា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ព្រះឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនី ត្រូវអាបត្តិទុក្កដ។
[៤៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីមិនដឹង ឲ្យឧបសម្បទា១ ភិក្ខុនីឲ្យលា (មាតាបិតា និងស្វាមី) ហើយទើបឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
កុមារីភូតវគ្គ សិក្ខាបទទី១១
[៤៣៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន
(១) ក្បែរក្រុងរាជគ្រឹះ។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យប្រជុំភិក្ខុជាថេរៈទាំងឡាយ ដោយគិតថា អញនឹងឲ្យឧបសម្បទាសិក្ខមានាដូច្នេះ ដល់ឃើញខាទនីយភោជនីយាហារច្រើន (ក៏ត្រឡប់) និយាយថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំនឹងមិនទាន់ឲ្យឧបសម្បទាសិក្ខមានានៅឡើយទេ
(១) មានសេចក្តីអធិប្បាយ ក្នុងសង្ឃាទិសេសសិក្ខាបទ ទី៩ នៃមហាវិភង្គរួចហើយ។
ID: 636791337291548071
ទៅកាន់ទំព័រ៖