ព្រះត្រៃបិដក ភាគ ០៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ដោយ​ឲ្យ​ឆន្ទៈ​ឈ្មោះ​បារិ​វាសិក​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៣៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដោយ​ឲ្យ​ឆន្ទៈ​ឈ្មោះ​បារិ​វាសិក​ ​គឺ​បរិសទ្យ​ក្រោក​ចេញទៅ​ហើយ​។​ ​ដែល​ហៅថា​ ​សិក្ខមានា​ ​សំដៅយក​សាមណេរី​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ព្រះ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៤៣៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ ​កាលបើ​បរិសទ្យ​មិនទាន់​បាន​ក្រោក​ចេញ​ ​ហើយ​ភិក្ខុនី​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636791340936864538
ទៅកាន់ទំព័រ៖