ព្រះត្រៃបិដក ភាគ ០៥
សង្ឃហើយ ឬមិនបានប្រគេន(ទេ)។ មហាមាត្យទាំងឡាយបាននិយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ មានអ្នកណាដឹងថា ឃ្លាំងនោះគេប្រគេនភិក្ខុនីសង្ឃហើយ (ខ្លះដែរ)។ កាលបើមហាមាត្យទាំងឡាយនិយាយយ៉ាងនេះហើយ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងមហាមាត្យទាំងឡាយនោះថា កាលដែលគេឲ្យទាន(នោះ) សឹងមានសំអាងសាក្សីអ្នកទាំងឡាយក៏បានឃើញ បានឮខ្លះដែរ។ ទើបមហាមាត្យទាំងឡាយនោះបាននិយាយថា លោកម្ចាស់និយាយពាក្យនេះមែនពិត ហើយក៏វិនិច្ឆ័យឲ្យឃ្លាំងនោះដល់ភិក្ខុនីសង្ឃវិញ។ ឯបុរសនោះ លុះចាញ់គេហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ស្រីផ្កាមាសត្រងោលទាំងនេះមិនមែនជាសមណីទេ មិនសមបើនឹងឲ្យគេដណ្តើមយកឃ្លាំងរបស់យើងសោះ។ ថុល្លនន្ទាភិក្ខុនីប្រាប់ដំណើរនុ៎ះដល់មហាមាត្យទាំងឡាយ។ មហាមាត្យទាំងឡាយក៏ពិន័យបុរសនោះ។ ឯបុរសនោះ លុះត្រូវពិន័យហើយ ក៏ឲ្យគេសាងលំនៅអាជីវកក្នុងទីជិតលំនៅភិក្ខុនី ហើយបញ្ជូនពួកអាជីវកទៅដោយពាក្យថា អ្នកទាំងឡាយចូរជេរភិក្ខុនីទាំងឡាយនុ៎ះ។ ថុល្លនន្ទាភិក្ខុនីប្រាប់ដំណើរនុ៎ះដល់មហាមាត្យទាំងឡាយ។ មហាមាត្យទាំងឡាយក៏ចាប់ចងបុរសនោះធ្វើទោស (ដាក់គុក)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរនឹង (ប្រព្រឹត្តល្មើសដោយ
ID: 636791003970484873
ទៅកាន់ទំព័រ៖