ព្រះត្រៃបិដក ភាគ ០៥

ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ទ្រទ្រង់​ឆត្រ​ ​និង​ស្បែកជើង​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​
 [​៤៤៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី១រូប​ឈឺ​ ​ភិក្ខុនី​នោះ​មិនបាន​ទ្រទ្រង់​ឆត្រ​ ​និង​ស្បែកជើង​ ​ក៏​មិន​សប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឆត្រ​និង​ស្បែកជើង​ដល់​ភិក្ខុនី​ឈឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ឈឺ​ ​ទ្រទ្រង់​ឆត្រ​ ​និង​ស្បែកជើង​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​ណា​វៀរ​ឆត្រ​និង​ស្បែកជើង​ហើយ​ ​នៅតែ​សប្បាយ​ ​ភិក្ខុនី​នោះ​ឈ្មោះថា​មិន​ឈឺ​។​ ​ភិក្ខុនី​ណា​វៀរ​ឆត្រ​និង​ស្បែកជើង​ហើយ​ ​មិន​សប្បាយ​ ​ភិក្ខុនី​នោះ​ឈ្មោះថា​ឈឺ​។​ ​ដែល​ហៅថា​ឆត្រ​ ​គឺ​ឆត្រ​មាន​បី​យ៉ាង​ ​ឆត្រ​ដែល​ពាស​ដោយ​សំ​ពត់​ស១​ ​ឆត្រ​ដែល​ត្បាញ​ដោយ​បន្ទោះឫស្សី១​ ​ឆត្រ​ដែល​ពាស​ដោយ​ស្លឹកឈើ១​ ​(​ឆត្រ​ទាំង​បី​នេះ​)​ ​ដែលគេ​ចង់​ឲ្យ​មាន​រៀង​មូល​ ​ចង​ឲ្យ​ជាប់​មាំ​ដោយ​ឆ្អឹង​ឆត្រ​។​ ​ពាក្យ​ថា​ ​ទ្រទ្រង់​ ​គឺ​ភិក្ខុនី​ប្រើប្រាស់​ ​សូម្បី​ម្តង​ ​(​ក៏​)​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636791343247660603
ទៅកាន់ទំព័រ៖