ព្រះត្រៃបិដក ភាគ ០៥
[៤៤៧] ភិក្ខុនីមិនឈឺ សំគាល់ថាមិនឈឺ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ មានសេចក្តីសង្ស័យ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនឈឺ សំគាល់ថាឈឺ ហើយទ្រទ្រង់ឆត្រនិងស្បែកជើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទ្រទ្រង់ឆត្រ មិនពាក់ស្បែកជើង ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីពាក់ស្បែកជើង មិនបាំងឆត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថា មិនឈឺ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ តែមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីឈឺ សំគាល់ថាឈឺ មិនត្រូវអាបត្តិ។
[៤៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនីឈឺ១ ភិក្ខុនីទ្រទ្រង់ឆត្រនិងស្បែកជើងក្នុងអារាម១ ក្នុងឧបចារនៃអារាម១ ភិក្ខុនីទ្រទ្រង់ក្នុងពេលមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ឆត្តុបាហនវគ្គ សិក្ខាបទទី២
[៤៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនី
ID: 636791343774951530
ទៅកាន់ទំព័រ៖