ព្រះត្រៃបិដក ភាគ ០៥

 ​[​៤៥០​]​ ​គ្រានោះ​ឯង​ ​ភិក្ខុនី១រូប​ឈឺ​ ​មិន​អាច​នឹង​ដើរទៅ​ដោយ​ជើង​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​យាន​ដល់​ភិក្ខុនី​មាន​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ឈឺ​ ​ហើយ​ទៅ​ដោយ​យាន​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៥១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​ដែល​អាច​ទៅ​ដោយ​ជើង​បាន​ ​ឈ្មោះថា​មិន​ឈឺ​។​ ​ភិក្ខុនី​ណា​ដែល​មិន​អាច​ទៅ​ដោយ​ជើង​បាន​ ​ភិក្ខុនី​នោះ​ឈ្មោះថា​ឈឺ​។​ ​វហ៍​ ​រថ​ ​រទេះ​ ​រថ​ទ្រង់គ្រឿង​ ​គ្រែស្នែង​ ​អង្រឹង​ ​ឈ្មោះថា​យាន​។​ ​ពាក្យ​ថាទៅ​ ​គឺ​ភិក្ខុនី​ទៅ​តែម្តង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៥២​]​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​មិន​ឈឺ​ ​ហើយ​ទៅ​ដោយ​យាន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​តែ​សង្ស័យ​ ​ហើយ​ទៅ​ដោយ​យាន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​ហើយ​ទៅ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636791344494454795
ទៅកាន់ទំព័រ៖