ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ប្រើប្រាស់​គ្រឿងអលង្ការ​របស់​ស្រី​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ប្រើប្រាស់​គ្រឿងអលង្ការ​របស់​ស្រី​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៤៥៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​គ្រឿងប្រដាប់​ក្បាល​ ​គ្រឿងប្រដាប់​ក​ ​គ្រឿងប្រដាប់​ដៃ​ ​គ្រឿងប្រដាប់​ជើង​ ​គ្រឿងប្រដាប់​ចង្កេះ​ ​ឈ្មោះថា​ ​គ្រឿងប្រដាប់​របស់​ស្រី​ ​(​ក្នុង​សិក្ខាបទ​នេះ​)​។​ ​ពាក្យ​ថា​ប្រើប្រាស់​ ​គឺ​ភិក្ខុនី​ពាក់​ ​សូម្បី​ម្តង​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៥៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ប្រើប្រាស់​ព្រោះ​ហេតុ​នៃ​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636791346215463827
ទៅកាន់ទំព័រ៖