ព្រះត្រៃបិដក ភាគ ០៥

ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ងូតទឹក​ដោយ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៦១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​គ្រឿងក្រអូប​ ​សំដៅយក​វត្ថុ​ណាមួយ​មាន​ក្លិនក្រអូប​។​ ​ដែល​ហៅថា​ ​គ្រឿង​លាប​ ​សំដៅយក​របស់​ណាមួយ​សម្រាប់​លាប​។​ ​ពាក្យ​ថា​ ​ងូតទឹក​ ​គឺ​ភិក្ខុនី​កំពុង​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ងូត​ ​ងូត​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៤៦២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​ងូតទឹក​ ​ព្រោះ​ហេតុ​នៃ​អាពាធ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ឆ​ត្តុ​បា​ហន​វគ្គ​ ​សិក្ខាបទ​ទី៦​


 [​៤៦៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ងូតទឹក​ដោយ​គ្រឿង​អប់​គ្រឿង​លំអិត​។​ ​មនុស្ស​ទាំងឡាយ​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់
ID: 636791347008453222
ទៅកាន់ទំព័រ៖