ព្រះត្រៃបិដក ភាគ ០៥

កាល​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​និយាយ​យ៉ាងនេះ​ហើយ​ ​ភិក្ខុនី​ជា​សិស្សរបស់​សុន្ទរី​នន្ទា​ភិក្ខុនី​ក៏​និយាយ​ពាក្យ​នេះ​នឹង​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ឈឺ​ ​អាត្មាឯង​នឹង​នាំ​យក​ចង្ហាន់​ទៅ​ ​(​ប្រគេន​លោក​)​។​ ​លំដាប់នោះ​ ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​គិតថា​ ​អញ​បាន​ធ្វើ​ភត្ត​ណា​ ​(​ប្រគេន​)​ភិក្ខុនី​សង្ឃ​ ​ភត្ត​នោះ​ ​អញ​ធ្វើ​ព្រោះហេតុតែ​សុន្ទរី​នន្ទា​ជា​ម្ចាស់​ ​(​ទេតើ​)​ ​គិត​ហើយ​ ​ក៏​បង្គាប់​ពួក​មនុស្ស​ថា​ ​អ្នក​ទាំងឡាយ​ចូរ​អង្គាស​ភត្ត​ ​(​ប្រគេន​)​ ​ភិក្ខុនី​សង្ឃ​ចុះ​ ​ថា​ហើយ​ ​ក៏​ដើរទៅ​កាន់​លំនៅ​របស់​ភិក្ខុនី​។​ ​លំដាប់នោះ​ឯង​ ​សុន្ទរី​នន្ទា​ភិក្ខុនី​ឈរខាង​ក្រៅ​ខ្លោងទ្វារ​អារាម​ ​គយគន់​មើល​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​បានឃើញ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ស្ទុះ​ចូល​ទៅកាន់​លំនៅ​ ​ហើយ​ដេក​លើ​គ្រែ​ ​ទទូរ​សម្ព​ត់​រហូតដល់​ក្បាល​។​ ​លំដាប់នោះ​ ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ក៏​ចូល​សំដៅ​ទៅ​រក​សុន្ទរី​នន្ទា​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​មិនសូវ​សប្បាយ​ឬ​ ​ហេតុ​ដូចម្តេច​បាន​ជា​សិង​។​ ​ឯ​សុន្ទរី​នន្ទា​ភិក្ខុនី​ឆ្លើយតប​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ស្រី​ណា​ប្រាថ្នា​គេ​ ​ៗ​មិន​ប្រាថ្នា​វិញ​ ​ហេតុនេះបានជា​យ៉ាង​នុ៎ះឯង​។​ ​សា​ឡ្ហ​ជា​ចៅ​មិគា​រមាតា​ជា​បុរស​មានតម្រេក​ ​ក៏​និយាយ​តប​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​មិនមែន​មិន​ប្រាថ្នា​លោក
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636790990810312154
ទៅកាន់ទំព័រ៖