ព្រះត្រៃបិដក ភាគ ០៥
[៣២] ត្រង់បទថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ប្តឹងផ្តល់ គឺសំដៅយកភិក្ខុនីជាអ្នកក្តី។ ជនណាមួយនៅគ្រប់គ្រងផ្ទះ ជននោះឈ្មោះថា គហបតិ។ ដែលហៅថា កូនគហបតិ គឺជនទាំងឡាយណាមួយជាកូននឹងបងប្អូនប្រុស (របស់គហបតិនោះ)។ ដែលហៅថា ខ្ញុំ គឺខ្ញុំដែលកើតខាងក្នុង ឬខ្ញុំដែលលោះដោយទ្រព្យ ឬមនុស្សឈ្លើយ ដែលគេចាប់បានក្នុងទ័ព។ ដែលហៅថា អ្នកធ្វើការងារ គឺអ្នកធ្វើការងារស៊ីឈ្នួល អ្នកធ្វើការដឹកនាំគ្រឿងឧបករណ៍។ ជនណាមួយដែលបួសក្នុងសំណាក់បរិព្វាជក លើកទុកតែភិក្ខុនី សិក្ខមានា សាមណេរ និងសាមណេរីចេញ ហៅថា សមណបរិព្វាជក។ ភិក្ខុនីគិតថា អញនឹងធ្វើ គឺកើតក្តី ហើយស្វែងរក (គ្នា) ជាគំរប់ពីរក្តី ដើរទៅក្តី ត្រូវអាបត្តិទុក្កដ ប្តឹងចៅក្រមម្តង ត្រូវអាបត្តិទុក្កដ ប្តឹងចៅក្រមពីរដង ត្រូវអាបត្តិថុល្លច្ច័យ សម្រេចក្តី ត្រូវអាបត្តិសង្ឃាទិសេស។
[៣៣] ត្រង់ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនីត្រូវ(អាបត្តិ)មួយអន្លើដោយការប្រព្រឹត្តកន្លងវត្ថុ (ជាដម្បូង) មិនមែនដោយសូត្រសមនុភាសនកម្មទេ។ ពាក្យថា គួរបណ្តេញចេញចាកសង្ឃ គឺភិក្ខុនីនោះត្រូវភិក្ខុនីឯទៀតនាំចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺសង្ឃពិត
ID: 636791004554468275
ទៅកាន់ទំព័រ៖