ព្រះត្រៃបិដក ភាគ ០៥
ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនប្រាប់ ហើយអង្គុយលើអាសនៈខាងមុខភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ខាងមុខភិក្ខុ គឺខាងមុខនៃឧបសម្បន្ន។ ពាក្យថា មិនបានប្រាប់ គឺមិនបានពិតទូល។ ពាក្យថា អង្គុយលើអាសនៈ គឺភិក្ខុនីអង្គុយដោយហោចទៅសូម្បីលើផែនដី ក៏ត្រូវអាបត្តិបាចិត្តិយ។
[៤៧៤] ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីសំគាល់ថា មិនបានប្រាប់មែន ហើយអង្គុយលើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយអង្គុយលើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនមិនបានប្រាប់ ភិក្ខុនីសំគាល់ថា បានប្រាប់ ហើយអង្គុយលើអាសនៈ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថា មិនបានប្រាប់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលខ្លួនបានប្រាប់ ភិក្ខុនីសំគាល់ថា បានប្រាប់ហើយមែន មិនត្រូវអាបត្តិ។
ID: 636791349632381840
ទៅកាន់ទំព័រ៖