ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​គ្មាន​សម្ព​ត់​ចោមពុង​ ​ហើយ​ចូល​ទៅកាន់​ស្រុក​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ ​គ្មាន​សម្ព​ត់​ចោមពុង​ ​ហើយ​ចូល​ទៅកាន់​ស្រុក​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិនសមបើ​នឹង​ ​គ្មាន​សម្ព​ត់​ចោមពុង​ ​ហើយ​ចូល​ទៅកាន់​ស្រុក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​គ្មាន​សម្ព​ត់​ចោមពុង​ ​ចូល​ទៅកាន់​ស្រុក​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៤៨១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​គ្មាន​សម្ព​ត់​ចោមពុង​ ​គឺ​លះ​បង់​សម្ព​ត់​ចោមពុង​។​ ​សរីរប្រទេស​ខាងក្រោម​ ​តាំងពី​ដងកាំបិត​ចុះ​មក​ ​ខាងលើ​ ​តាំងពី​ផ្ចិត​ឡើង​ទៅ​ ​សម្ព​ត់​ដែលគេ​ធ្វើ​ដើម្បី​បិទបាំង​សរីរប្រទេស​នោះ​ ​ហៅថា​ ​សម្ព​ត់​ចោមពុង​។​ ​ពាក្យ​ថា​ ​ចូល​ទៅកាន់​ស្រុក​ ​គឺ​ភិក្ខុនី​ឈាន​កន្លង​របង​ស្រុក​ដែល​មាន​របង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ឈាន​ចូល​ដល់​ឧបចារស្រុក​ដែល​គ្មាន​របង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636791351226076673
ទៅកាន់ទំព័រ៖