ព្រះត្រៃបិដក ភាគ ០៥

មិនសមបើ​នឹង​សូម​ទឹកដោះ​រាវ​ឆាន់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​សូម​ទឹកដោះ​រាវ​ឆាន់​ ​ភិក្ខុនី​នោះ​ត្រូវ​សំដែង​ចំពោះ​អាបត្តិ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ត្រូវអាបត្តិ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តិះដៀល​ហើយ​ ​មិនជា​ទី​សប្បាយ​ ​ឈ្មោះ​បាដិទេសនីយ​ ​ខ្ញុំ​សូម​សំដែង​ចំពោះ​នូវ​អាបត្តិ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​៤៨៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​ជម្ងឺ​។​ ​ភិក្ខុនី​ទាំងឡាយ​ជា​អ្នក​សួរ​ជម្ងឺ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងឡាយ​ដែល​ឈឺ​ថា​ ​នែ​លោកម្ចាស់​ ​លោក​អាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បាន​ឬទេ​ ​លោ​ក​អាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ភិក្ខុនី​ដែល​ឈឺ​ទាំងឡាយ​នោះ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ពីដើម​ ​យើង​ទាំងឡាយ​សូម​ទឹកដោះ​រាវ​ឆាន់​បាន​ ​ហេតុ​នោះ​ ​យើង​មាន​សេចក្តី​សប្បាយ​ ​តែថា​ឥឡូវនេះ​ ​យើង​ទាំងឡាយ​រង្កៀស​ថា​ ​ការ​សូម​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហាម​ហើយ​ ​ដូច្នេះ​ ​ទើប​មិន​ហ៊ាន​សូម​ ​ហេតុ​នោះ​ ​ទើប​យើង​ទាំងឡាយ​មិន​មាន​សេចក្តី​សប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636791352530268966
ទៅកាន់ទំព័រ៖