ព្រះត្រៃបិដក ភាគ ០៥
អាចឲ្យមានត្ត ដើម្បីអាបត្តិនោះ នឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិឲ្យអព្ភានបាន ភិក្ខុនីទាំងឡាយច្រើនប្រមាណ (២-៣រូប) ឲ្យមិនបាន ភិក្ខុនី១រូបក៏ឲ្យមិនបាន ហេតុនោះ បានជាតថាគតហៅពួកអាបត្តិនោះថា សង្ឃាទិសេស។ ពាក្យថា សង្ឃាទិសេស ជានាមកម្ម គឺថាជាឈ្មោះនៃអាបត្តិនិកាយនោះឯង ព្រោះហេតុនោះ បានជាតថាគតហៅអាបត្តិនិកាយនោះថា សង្ឃាទិសេស។
[៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដែលមនុស្សទាំងឡាយកោះនាំទៅ១ ភិក្ខុនីសូមអារក្ខា គឺសូមឲ្យរាជការជួយរក្សាការពារ១ ភិក្ខុនីប្តឹងមិនចំពោះឈ្មោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
សង្ឃាទិសេសទី២
[៣៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ភរិយារបស់ស្តេចលិច្ឆវី១អង្គប្រព្រឹត្តកន្លងចិត្ត(ប្តី)។ ទើបស្តេចលិច្ឆវីនោះបាននិយាយពាក្យនេះនឹងស្រីនោះថា អញសុំរំលឹកនាងឯង ចូរនាងឯងលះ(អំពើនោះ) ចេញ ខំអញនឹងធ្វើសេចក្តីវិនាសដល់នាងឯង។ ស្រីនោះទុកជាស្តេចលិច្ឆវីនោះនិយាយយ៉ាងនេះ ក៏មិនអើពើឡើយ។ សម័យនោះឯង
ID: 636791005120330641
ទៅកាន់ទំព័រ៖