ព្រះត្រៃបិដក ភាគ ០៥

 ​[​៤៨៧​]​ ​ខ្លួន​មិន​ឈឺ​ ​ភិក្ខុនី​សំគាល់​ថា​មិន​ឈឺ​ ​ហើយ​សូម​ទឹកដោះ​រាវ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ខ្លួន​មិន​ឈឺ​ ​(​តែ​)​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សូម​ទឹកដោះ​រាវ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ខ្លួន​មិន​ឈឺ​ ​ភិក្ខុនី​សំគាល់​ថា​ឈឺ​ ​ហើយ​សូម​ទឹកដោះ​រាវ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ខ្លួន​ឈឺ​ ​ភិក្ខុនី​សំគាល់​ថា​មិន​ឈឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​ឈឺ​ ​(​តែ​)​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្លួន​ឈឺ​ ​ភិក្ខុនី​សំគាល់​ថា​ឈឺ​ ​មិន​ត្រូវអាបត្តិ​។​
 [​៤៨៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​ឈឺ​ ​សូម​(​គេ​បាន​មក​)​ ​ហើយ​ត្រឡប់ជា​មិន​ឈឺ​ឆាន់១​ ​ភិក្ខុនី​ឆាន់​របស់​សល់​អំពី​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​បាន​ពីសំណាក់​ពួក​ញាតិ១​ ​អំពីសំណាក់​ពួក​ជន​បវារណា១​ ​ភិក្ខុនី​សូម​ដើម្បី​ប្រយោជន៍​អ្នកដទៃ១​ ​ភិក្ខុនី​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
 ​[​៤៨៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​សូម​ប្រេង​ឆាន់​។​ ​សេចក្តី​បំប្រួញ​។​ ​សូម​ទឹកឃ្មុំ​ឆាន់​។​ ​សូម​ស្ករ​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636791353249616231
ទៅកាន់ទំព័រ៖