ព្រះត្រៃបិដក ភាគ ០៥

អំពៅ​ឆាន់​។​ ​សូម​ត្រី​ឆាន់​។​ ​សូម​សាច់​ឆាន់​។​ ​សូម​ទឹកដោះស្រស់​ឆាន់​។​ ​សូម​ទឹកដោះជូរ​ឆាន់​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​សូម​ទឹកដោះជូរ​ឆាន់​សោះ​ ​អ្នកណា​ដែល​មិន​គាប់ចិត្ត​នឹង​របស់​សម្បូណ៌​ ​អ្នកណា​ដែល​មិន​គាប់ចិត្ត​នឹង​របស់​ឆ្ងាញ់​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​សូម​ទឹកដោះជូរ​ឆាន់​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​សូម​ទឹកដោះជូរ​ឆាន់​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​សូម​ទឹកដោះជូរ​ឆាន់​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​សូម​ទឹកដោះជូរ​ឆាន់​ ​ភិក្ខុនី​នោះ​ត្រូវ​សំដែង​ចំពោះ​អាបត្តិ​ថា​ ​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636791353574339626
ទៅកាន់ទំព័រ៖