ព្រះត្រៃបិដក ភាគ ០៥

ជួនជា​មានការ​ប្រជុំ​ពួក​ស្តេច​លិ​ច្ឆ​វី​ក្នុង​ក្រុង​វេសាលី​ដោយ​កិច្ច​នីមួយ​។​ ​ទើប​ស្តេច​លិ​ច្ឆ​វី​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​នោះ​ថា​ ​នែ​ព្រះអង្គ​ទាំងឡាយ​ ​សូម​ព្រះអង្គ​ទាំងឡាយ​អនុញ្ញាត​ស្រី​ម្នាក់​ដល់​ខ្ញុំ​។​ ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​នោះ​សួរ​ថា​ ​ស្រី​នោះ​ជា​អ្វី​។​ ​ស្តេច​លិ​ច្ឆ​វី​នោះ​ឆ្លើយ​ថា​ ​ជា​ប្រពន្ធ​ខ្ញុំ​ ​វា​ក្បត់ចិត្ត​ខ្ញុំ​ ​ខ្ញុំ​នឹង​សម្លាប់​វា​នោះ​ចោល​។​ ​ស្តេច​លិ​ច្ឆ​វី​ទាំងឡាយ​និយាយ​ថា​ ​ព្រះអង្គ​ចូរ​ដឹង​ចុះ​។​ ​ស្រី​នោះ​ក៏បាន​ឮ​ពណ៌​ដ៏​មាន​ថា​ ​ប្តី​ចង់​សម្លាប់​អញ​ ​ហើយក៏​យក​របស់​ដែល​មាន​ដំ​ឡៃ​ទៅកាន់​ក្រុង​សាវត្ថី​ ​ចូល​ទៅ​រក​ពួក​តិរ្ថិយ​ ​ហើយក៏​សូម​បព្វជ្ជា​។​ ​តិរ្ថិយ​ទាំងឡាយ​មិន​ចូលចិត្ត​ឲ្យ​ស្រី​នោះ​បួស​ឡើយ​។​ ​ស្រី​នោះ​ចូល​ទៅ​រក​ពួក​ភិក្ខុនី​ ​ហើយ​សូម​បព្វជ្ជា​(​ទៀត​)​។​ ​ភិក្ខុនី​ទាំងឡាយ​ក៏​មិន​ចូលចិត្ត​ឲ្យ​នាង​នោះ​បួស​ដែរ​។​ ​ស្រី​នោះ​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ ​បង្ហាញ​បង្វេច​របស់​ហើយ​ ​សូម​បព្វជ្ជា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ទទួលយក​បង្វេច​របស់​ ​ហើយ​ឲ្យ​ស្រី​នោះ​បួស​។​ ​ឯ​ស្តេច​លិ​ច្ឆ​វី​នោះ​កាល​ស្វែងរក​ស្រី​នោះ​ ​បាន​ទៅកាន់​ក្រុង​សាវត្ថី​ ​ឃើញ​ស្រី​នោះ​បួស​ក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ ​ហើយក៏​ចូល​ទៅ​គាល់​ស្តេច​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះបាទ​បសេនទិកោសល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ភរិយា​របស់ខ្ញុំ​នាំ​យក​របស់​មាន​ដំ​ឡៃ​ ​ហើយ​មកកាន់​ក្រុង​សាវត្ថី​នេះ​ ​(​ឥឡូវនេះ​)​ ​សូម​ព្រះអង្គ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636791005383355685
ទៅកាន់ទំព័រ៖